អ្វីទៅជាមូលហេតុបង្ក និងកត្តាជំរុញនៃជំងឺមហារីកថ្លើម?

Facebookgoogle_pluslinkedinmail

19894956_676863975857699_5110304133505430519_n

1. ការរលាករ៉ាំរ៉ៃដោយវីរុសថ្លើមប្រភេទបេ (HBV) និង/ ឬ វីរុសប្រភេទសេ (HCV)៖ HBV ដែលវិវឌ្ឍទៅជាមហារីកថ្លើមមាន 50% នៃករណីទូទាំងពិភពលោក ខណៈ 25% វិវឌ្ឍពី HCV ។ ករណីដែលមានការបង្ករោគរួមគ្នារវាង HBV និង HCV ធ្វើឲ្យមានការប្រឈមនឹងជំងឺមហារីកថ្លើមកាន់តែខ្លាំង។
2. ការពិសាស្រារយៈពេលយូរឆ្នាំ (ជាប់ទាក់ទងនឹង10% នៃការកើតជំងឺមហារីកថ្លើមនៅអាស៊ី)
3. ជំងឺថ្លើមរ៉ាំរ៉ៃ ជាមួយនឹងការក្រិនថ្លើម៖ 1/3 នៃអ្នកជំងឺនឹងវិវឌ្ឍជាមហារីកថ្លើម។ អ្នកដែលមានជំងឺក្រិនថ្លើម មានឱកាសក្នុងការកើតមហារីកថ្លើមច្រើនជាងអ្នកធម្មតាដែលគ្មានបញ្ហាថ្លើមដល់ទៅ 40ដង។
4. ការបរិភោគអាហារដែលមានឆ្លងចូលនូវសារធាតុពុល ៖ Aflatoxin គឺជាសារធាតុដែលផលិតដោយពពួកផ្សិត (Aspergillus flavus, Aspergillus parasiticus) ដែលអាចលូតលាស់បាននៅក្នុងអាហារ (បាយ សណ្តែកដី សណ្តែកសៀង ពោត និងម្សៅជាដើម)​ ដែលរក្សាទុកនៅក្នុងកន្លែងក្តៅ និងសើម រហូតដុះផ្សិត។

កត្តាជំរុញមួយចំនួនទៀតដែលធ្វើឲ្យកាន់តែងាយប្រឈមនឹងជំងឺមហារីកដូចជា៖
– អាយុ៖ មនុស្សពេញវ័យ កូនក្មេង និងក្មេងជំទង់ សុទ្ធតែអាចប្រឈមមុខនឹងជំងឺមហារីកថ្លើម តែអ្នកដែលប្រឈមខ្លាំងគឺអាយុចាប់ពី៥០ ទៅ ៦០ឆ្នាំ
– ភេទបុរស៖ មហារីកថ្លើមអាចកើតលើបុរសច្រើនជាងដល់ទៅ៤ ទៅ ៨ដងបើធៀបនឹងស្រ្តី
– កង្វះប្រូតេអ៊ីនតាំងពីនៅក្មេង
– ជំងឺមួយចំនួន៖ ជំងឺធាត់ (obesity) ទឹកនោមផ្អែម ក្រួសក្នុងថង់ទឹកប្រមាត់
– មេរោគ និងប៉ារ៉ាស៊ីត៖ ការវាយលុកយ៉ាងខ្លាំងក្លាដោយពពួកប៉ារ៉ាស៊ីត (Opisthorchosis, Clonorchosis, Shistozomatozis) នៅក្នុងបំពង់-
ទឹកប្រមាត់ និងការឆ្លងមេរោគ HIV
– ការជក់បារី
– របបអាហារសម្បូរដោយកាបូហាយដ្រេត
– ការប្រើប្រាស់រយៈពេលយូរនៃប្រភេទថ្នាំ Anabolic Steroids (ប្រហែលនឹងអ័រម៉ូនបុរស តេស្តូស្តេរ៉ូន)

What are the causes and risk factors of liver cancer?
The main risk factors of liver cancer:

1. Chronic infection with hepatitis-B virus (HBV) and / or hepatitis-C virus (HCV): worldwide HBV infection is responsible for 50% and HCV infection for 25% of all cases of liver cancers. The risk of an individual with chronic HBV infection developing liver cancer is 100-fold that of an uninfected individual, for HCV infection the risk 17-fold. Co-infection (both viruses – HBV and HCV – are occurring in the same time) increases the risk.
2. Long-term alcohol abuse (accounts for 10% liver cancers in Asia)
3. Chronic liver diseases with liver cirrhosis: 1/3 of these patients will develop liver cancer. A person with liver cirrhosis is 40 times more likely to develop liver cancer than a person with a normal liver.
4. Intake of aflatoxins-contaminated food: Aflatoxin is a toxic substance produced by fungi (Aspergillus flavus, Aspergillus parasiticus) that can grow in food (rice, peanuts, ground nuts, soybeans, corn and flour) when stored in warm, damp condition and became moldy.

Other risk factors of liver cancer which can raise up the risk of liver cancer:
– Age: Liver cancer can occur in adults, children and adolescents especially people aged 50-60 years
– Male gender: liver cancer is four to eight times more common in men compared with women
– Protein – deficiency, transferred in early childhood
– Some disease: Obesity, Diabetes, Gallstones
– Infection: high parasitic invasion of biliary tract (opisthorchosis, clonorchosis, shistozomatozis), HIV infection
– Cigarette smoking
– Diet: a lot of dietary carbohydrates
– Long-term use of anabolic steroids

Facebookgoogle_pluslinkedinmail
This entry was posted in Health Articles. Bookmark the permalink.