ដំណឹងពិសេស ការពិនិត្យ ព្យាបាល និង​ សម្រាលបុត្រ ដោយមិនបង់ប្រាក់

Facebookgoogle_pluslinkedinmail

សេចក្តីជូនដំណឹង

មន្ទីរពេទ្យសាកលវិទ្យាល័យ អន្តរជាតិ សែនសុខ
មានកិត្តិយស សូមគោរពជម្រាបជូនដំណឹង ដល់អតិថិជនដែលមានបណ្ណធានារ៉ាប់រងសុខភាព របស់បេឡាជាតិ របបសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស ទាំងអស់អោយបានជ្រាបថា មន្ទីរពេទ្យយើងខ្ញុំបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការណ៍ ជាមួយ បេឡាជាតិ របបសន្តិសុខសង្គម(ប.ស.ស) ដើម្បីផ្តល់សេវា ថែទាំសុខភាព ដល់មន្ត្រីសាធារណៈ អតីតមន្រ្តីសាធារណៈ អតីតយុទ្ធជន បុគ្គលិកឯកជន និង កម្មករនិយោជិតដែលមានបណ្ណសមាជិក ប.ស.ស

បញ្ជាក់៖ ចំពោះមន្ត្រីសាធារណៈ អតីតមន្រ្តីសាធារណៈ អតីតយុទ្ធជន ដែលគ្មានបណ្ណ សមាជិត ប.ស.ស ក៏អាច មកពិនិត្យ និង ព្យាបាលបានដែរ ដោយភ្ជាប់ជាមួយឯកសារដូចខាងក្រោម៖

– មន្ត្រីសាធារណៈ សូមភ្ជាប់ជាមួយ បណ្ណសំគាល់មន្ត្រីរាជការ រឺ លិខិតបញ្ជាក់ពីប្រធានអង្គភាព និង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

– ចំពោះ អតីតមន្ត្រីសាធារណៈ សូមភ្ជាប់ជាមួយ បណ្ណបើកប្រាក់ ចូលនិវត្តន៍ដែលបានបោះត្រា ពី ប.ជ.ស(បេឡាជាតិសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល ) និង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

– ចំពោះ អតីតយុទ្ធជន សូមភ្ជាប់ជាមួយសៀវភៅ បើកប្រាក់ ចូលនិវត្តន៍ ដែលបានបោះត្រា ពី ប.ជ.អ(បេឡាជាតិអតីតយទ្ធជន) និង អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ

អាស្រ័យដូចជម្រាបជូនខាងលើ សូមគោរពអញ្ជើញ លោក លោកស្រី មកទទួល ការពិគ្រោះ ព្យាបាលជំងឺ ព្រមទាំងសម្រាលបុត្រដោយឥតបង់ប្រាក់ ពីមន្ទីរពេទ្យយើង ខ្ញុំប្រកបដោយទំនុកចិត្ត និង ប្រសិទ្ធិភាព
សូមអរគុណ!!!!!!

Facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.