មន្ទីរពេទ្យ​​សាកល​​វិទ្យាល័យ​​អន្តរជាតិ​​សែនសុខ ធ្វើ​ពិធី​បំពាក់​ដៃ​សិប្បនិមិត្ត​ដល់​ជនពិការ​កម្ពុជា​៤២០ដៃ

Facebookgoogle_pluslinkedinmail

Prosthetic hand

ភ្នំពេញ៖ នៅ​វេលា​ម៉ោង ៨ និង ៣០​នាទី​ព្រឹក​ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ មន្ទីរពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​ សែន សុខ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ​ នឹង​ប្រារព្ធ​ពិធី​ចែក​ជូន​នូវ​ដៃ​សិប្បនិមិត្តចំនួន ៤២០ ​ដៃ ក្រោម​អធិបតីភាព​របស់​ឯកឧត្ដម​សាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខា​ធិការ​ក្រសួង​សុខាភិបាល។ គួរ​បញ្ជាក់​ផង​ដែរ​ថា ដៃ​សិប្បនិមិត្ត​ដែល​មន្ទីរពេទ្យ ​ស.អ. សែនសុខ ​ធ្វើ​ការ​ចែក​ជូន​នេះ គឺ​ត្រូវ​បាន​ផ្ដល់​ឲ្យ និងបំពាក់​ជូន​​ដោយ​មិន​គិត​ថ្លៃ។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ​នេះ សូម​បង​ប្អូន​ដែល​មាន​សាច់​ញាតិ​ជា​ជនពិការ ​ប្រញាប់​រួសរាន់​ដើម្បី​ទទួល​ដៃ​ដែល​អាច​ប្រើប្រាស់​នឹង​ជួយ​សម្រួល​ដល់​ការ​រស់​ដល់​បង​ប្អូន​ពិការ​បាន​មួយ​កម្រិត​ទៀត។

ទំនាក់​ទំនង​ទូរស័ព្ទ៖ 023 88 37 12 / 093 61 88 88

Facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.