សិក្ខាសាលា៖ ការគ្រប់គ្រងអ្នកជំងឺទឹកនោមផ្អែម មុននិងក្រោយការលាងឈាម

Facebookgoogle_pluslinkedinmail

តម្រង​នោម​​របស់​​មនុស្ស​ មាន​តួនាទី​​សំខាន់​​ណាស់​​ក្នុង​ការ​បញ្ចេញ​ជាតិ​ពុល​ ដែល​ខ្លួន​យើង​​     ផលិត​​មក​ និង​បញ្ចេញ​ទឹក​នោម ធ្វើ​ឱ្យ​មាន​លំនឹង​​ទឹក​ និងសារធាតុ​រ៉ែ ធ្វើ​ឱ្យ​មាន​លំនឹង​ អាស៊ីដ បាស (Acid base) សម្រប​សម្រួល​សម្ពាធ​ឈាម​ សម្រប​សម្រួល​​ជាតិ​កាល់ស្យូម (Calcium) សម្រាប់​​សុខភាព​ឆ្អឹង ជា​អ្នក​ផលិត​អ័រម៉ូន អ៊ីរីដ្រូប៉ូយ៉ែទីន (Hormone Erythropoietin) សម្រាប់​​ផលិត​គ្រាប់​​ឈាម​ក្រហម តែ​ប្រសិន​បើ​តម្រង​នោម​​បាត់​បង់​​សមត្ថភាព​ ការ​លាងឈាម​ គឺ​ជាតម្រូវ​ការ​ចាំបាច់​ ព្រោះ​យើង​ត្រូវ​តែ​ធ្វើ​ការ​លាង​ឈាម​ នៅ​ពេល​តម្រង​នោម​យើង​ខ្សោយ​ដំណាក់​​កាល​ចុង​ក្រោយ ឬ​ក៏​ដំណាក់​​កាល​កម្រិត​ទី៤​ និង​​ទី៥។

seminar-dialysis-002

នេះ​ជា​ការ​លើក​​ឡើង​របស់​​លោក​វេជ្ជ​បណ្ឌិត​ ចាន់​ សុវណ្ណឌី​ នាយក​រង​មន្ទីរ​ពេទ្យ​សាកលវិទ្យា​ ល័យ អន្តរជាតិ សែន សុខ​ ក្នុង​ពិធី​សិក្ខា​សាលា​មួយ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី ២៥ កក្កដា​ ២០១៤ នៅ​ សណ្ឋាគារ​​ អ៊ីន​ធើរខន់​ធីណិនថាល់​ ក្រោម​ប្រធានបទ​ «ការ​គ្រប់​គ្រង​អ្នក​ជំងឺ​ទឹកនោម​ផ្អែម​ មុននិង​ក្រោយ​ការ​លាង​ឈាម»​។ សិក្ខាសាលា​នេះ​​រៀបចំ​ឡើង​ដោយ​មន្ទីរ​ពេទ្យ​សាកលវិទ្យា​ល័យ​​​អន្តរជាតិ សែន សុខ​​​ ដោយ​មាន​ការ​ចូលរួម​ ពី​គ្រូពេទ្យ​ជំនាញ​មក​ពី​បណ្ដា​មន្ទីរ​ពេទ្យ​នានា ដូច​ ជា​ មន្ទីរ​ពេទ្យ​ព្រះកុសុមៈ​​ មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា​​ មន្ទីរ​ពេទ្យ​កាល់​មែត​ មន្ទីរ​ពេទ្យ​រុស្ស៊ី​ ព្រមទាំង​ក្រុម​វេជ្ជបណ្ឌិត​ល្បីៗ មក​ពី​​ប្រទេស​ជប៉ុន​​ជា​ច្រើន​រូប​ទៀត​។

seminar-dialysis-004

នាយករង​មន្ទីរពេទ្យ​សាកលវិទ្យា​ល័យ អន្តរជាតិ សែន សុខ​ ​លោក​វេជ្ជបណ្ឌិត​ ចាន់​ សុវណ្ណឌី​ បាន​មាន​ប្រសាសន៍​ថា​ ប្រធានបទ​ខាង​លើ​នេះ​ គឺ​ដើម្បី​ពង្រឹង​​ពង្រីក​សមត្ថភាព​គ្រូ​ពេទ្យ​​ផ្នែកជំងឺ​ទឹក​នោម​ផ្អែម​ ឱ្យ​យល់​​ដឹង​ពី​ចំណី​អាហារ​ ការពារ​កុំ​ឱ្យ​អ្នក​ជំងឺ​ទឹកនោម​​ផ្អែម​វិវត្តន៍​ទៅ​ជា​ខូច​ តម្រង​នោម។ ជាង​នេះ​ទៅ​ទៀត​ គឺ​ចង់​​ឱ្យ​គ្រូ​ពេទ្យ​ ផ្នែក​តម្រង​នោម​​ ផ្នែក​ទឹកនោម​ផ្អែម​ និង​ ផ្នែក​លាង​ឈាម​ យល់​​ដឹង​​ពី​បច្ចេកទេស​​ថ្មី​​ក្នុង​ការ​លាង​ឈាម​ ដែល​ទើប​តែ​មាន​នៅ​ក្នុងប្រទេស​​កម្ពុជា​ ជា​ពិសេស​ មជ្ឈ​មណ្ឌល​លាង​ឈាម​ មិត្តភាព​កម្ពុជា-​ជប៉ុន​ នៃ​មន្ទីរពេទ្យសាកលវិទ្យា​ល័យ អន្តរជាតិ សែន សុខ​។

seminar-dialysis-001

លោក​វេជ្ជបណ្ឌិត​ ចាន់​ សុវណ្ណឌី​ បាន​បង្ហាញ​ថា​ នៅ​ពេល​​តម្រង​នោម​​មិន​ដំណើរការ​ ផលអវិជ្ជមាន​ជា​ច្រើន​បាន​កើតឡើង​ក្នុង​ខ្លួន​មនុស្ស​ ដូចជា​ ការ​ចាល់​​ជាតិ​ពុល​ក្នុង​ខ្លួន​ ការ​ចាល់​ ជាតិ​ទឹក​ក្នុង​ខ្លួន​ មាន​ទឹកនោម​តិច​ ឬអត់​​ទឹកនោម​ យើង​មាន​អារម្មណ៍​សន្លឹម​ ងងុយ​ដេក​ ហត់​ មាន​សភាព​ស្លេកស្លាំង​ មាន​ហើម​នៅ​ប្រអប់​​ជើង ព្រម​ទាំង​មាន​ជំងឺ​ទឹកនោម​ផ្អែម​ផង​ដែរ​។

ដូច្នេះ​ការ​ព្យាបាល​​អ្នក​ជំងឺ​ខ្សោយ​​តម្រង​នោម​ដំណាក់​​កាល​ចុង​ក្រោយ​ មាន​ដូចជា​ ការ​លាង​ឈាម​នៅ​មន្ទីរពេទ្យ​ ធ្វើ​ការ​លាង​ជាតិ​ពុល​​តាម​ស្រោម​ពោះ ធ្វើ​ការ​ប្ដូរ​តម្រង​នោម ការ​ព្យាបាលអភិរក្ស​។​

seminar-dialysis-003

សូម​បញ្ជាក់​​ថា​ ការ​លាង​ឈាម​បែប​ថ្មី​ បែប​ហាយ​ក្លាស្ស​ មន្ទីរ​ពេទ្យ​សាកលវិទ្យា​ល័យ អន្តរជាតិ សែន សុខ​​ បាន​ចុះ​អនុស្សរណៈ​ជាមួយ​សាកលវិទ្យាល័យ​​មួយ​នៅ​ប្រទេស​ជប៉ុន​ ដែលមាន​ក្រុម​វេជ្ជ​បណ្ឌិត ៩ នាក់​​មក​បង្ហាត់​​បង្រៀន​នៅ​​មជ្ឈម​ណ្ឌល​លាង​ឈាម​ មិត្តភាព​កម្ពុជា-​ជប៉ុន​ ចាប់​​តាំង​ពី​ឆ្នាំ ២០១០ មកម៉្លេះ​ មក​ដល់​​ពេល​នេះ​ មាន​បទ​ពិសោធន៍​ជាង ១០ ឆ្នាំ​មក​​ហើយ៕

Facebookgoogle_pluslinkedinmail
This entry was posted in News & Events. Bookmark the permalink.