វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ស.អ សែនសុខ និងនិស្សិតនៃសាកលវិទ្យាល័យ អន្តរជាតិ បានចុះកម្មសិក្សានៅមន្ទីរពេទ្យផាយ៉ាថៃ ២ ប្រទេសថៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៤។
ការចុះកម្មសិក្សាមានរយៈពេលជិត ១ សប្ដាហ៍នៅទីក្រុងបាងកកនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីចំណេះដឹងបន្ថែម និងបច្ចេកទេសថ្មីៗ ដែលកំពុងប្រើប្រាស់នៅក្នុងមន្ទីរពេទ្យទំនើបខ្នាតអន្តរជាតិមួយនេះ។ វេជ្ជបណ្ឌិត និងនិស្សិតដែលចូលរួមក្នុងកម្មសិក្សានេះ បានសិក្សាស្វែងយល់លើជំនាញជាច្រើនដូចជា ផ្នែកដាក់ថ្នាំសណ្ដំ ផ្នែកវះកាត់ទូទៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកតាមដានជំងឺក្រោយពេលវះកាត់រួច ផ្នែកឆ្លុះក្រពះពោះវៀន។ ល។ លើសពីនេះ អ្នកចូលរួមកម្មសិក្សាក៏បានស្វែងយល់អំពីការព្យបាល និងសម្ភារឧបករណ៍ទំនើបៗទៀតផង។
ក្រោមពីបញ្ចប់កម្មសិក្សាដោយជោគជ័យ អ្នកចូលរួមទទួលបាននូវចំណេះដឹង និងបច្ចេកទេសថ្មីដើម្បីបង្កើនលើជំនាញរបស់ខ្លួនថែមមួយកម្រិតទៀត។