សាកលវិទ្យាធិការ​សាក​ល​វិទ្យាល័យ​អន្តរជាតិ​ទទួលបាន​ពាន​ភាពជា​អ្នកដឹកនាំ​ក្នុង​វិស័យ​អប់រំ​ពី​ស្ថាប័ន CMO Asia

facebookgoogle_pluslinkedinmail

cmo asia

ភ្នំពេញ ៖ កាលពី​ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០១២ សាកលវិទ្យាធិការ​នៃ​សាកល វិទ្យាល័យ​អន្តរជាតិ​ឯកឧត្តម​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញាប​ណ្ឌិ​ត សា​បូ អូ​ហ្សា​ណូ ត្រូវបាន​ស្ថាប័ន CMO Asia សម្រេច​ជា​ឯក​ឆ្ឆន្ទ​ប្រគល់ជូន​នូវពាន​ស្នា ដៃ​ឆ្នើម​ក្នុង​ភាពជា​អ្នកដឹកនាំ​វិស័យ​អប់រំ Education Leadership ក្នុង​មហាសន្និបាត​ប្រគល់​ពាន របស់​ស្ថាប័ន​អប់រំ​ឆ្នើម​លើក​ទី ៣ ដែល​រៀបចំ​ធ្វើ​នៅ​សណ្ឋាគារ Park Royal នា​ប្រទេស​សិង្ហ​បុរី​។​

ការសម្រេច​ទទួលស្គាល់​នូវ​ស្នាដៃ CMO នេះ​គឺ​បានធ្វើ​ឡើង​ដោយ​ផ្អែកលើ​លទ្ធផល​នៃ​ការសិក្សា និង​ស្រាវជ្រាវ​របស់​ស្ថាប័ន​ស្រាវជ្រាវ Star Research Group ដោយមាន​ការវាយតម្លៃ​ដោយ​ដៃគូ​យុទ្ធសាស្ត្រ​គឺ​ក្រុមប្រឹក្សា​អប់រំ​ពិភព លោក (World Education Connection WEC) ក្រុមប្រឹក្សា CMO និង CMO Asia និង​ស្រាវជ្រាវ​បានទទួល​ស្គាល់​ដោយ​សហព័ន្ធ​ពាណិជ្ជកម្ម​អាស៊ី Asia confederatim of Businesses​។​

ឯកឧត្តម​សាស្ត្រាចារ្យ​មហា​បរិ​ ញ្ញា បណ្ឌិត សា​បូ អូ​ហ្សា​ណូ បាន​ប្រសូត្រ​នៅ​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ​១៩៧៣ នៅ​ខេត្តបាត់ដំបង ដោយមាន​បិតា​ឈ្មោះ អ៊ួ​ន សា​បូ និង​មាតា គួច សេង​សាលី ជា​បុត្រ​ដែល​បាន​ដើរ​តាម​គន្លង​ធម៌ និង​ត្រាប់​តាម​ដំបូន្មាន​របស់​មាតាបិតា​ហើយ​ឯកឧត្តម​តែង​ទទួលបាន​ជោគជ័យ​ ជានិច្ច​ទាំង​ក្នុង​ការសិក្សា និង​ការងារ​វិជ្ជាជីវៈ​។

cmo asia

ក្រោយពេល​បញ្ចប់​ការសិក្សា​ថ្នាក់ មធ្យមសិក្សា​កម្រិត ២ (​បាក់​ឌុប​) ឯក ឧ​ត្ត​ម​ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា​ផ្តល់​អាហារូបករណ៍​ទៅ​សិក្សា​ក្រៅប្រទេស នៅ​ឆ្នាំ ១៩៨៩ ហើយ​មកដល់ ឆ្នាំ ១៩៩៦ ឯក ឧ​ត្ត​ម​បញ្ចប់​ការសិក្សា​ថ្នាក់​វេជ្ជបណ្ឌិត និង​ដល់​ឆ្នាំ ១៩៩៩ ឯកឧត្តម​បានទទួល​សញ្ញាប័ត្រ​ឆ្នើម​ឯកទេស​រោគ​កុមារ និង​សុខភាព​សាធារណៈ​ពី​សាកលវិទ្យាល័យ​មិត្តភាព​ប្រជាជន​រុស្សី (Russian People Friendship University) ។​

ក្នុង​ឆ្នាំ ២០០២ ឯកឧត្តម​បានរួម​ផ្តួចផ្តើម​បង្កើត​សាកលវិទ្យាល័យ​អន្តរ ជាតិ​ឡើង​ក្រោម​ការ​ជ្រោមជ្រែង និង​ទំនុក បម្រុង​ពី​បិតា​របស់​ឯកឧត្តម​។ ក្រោយ ការទទួលស្គាល់​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០០២ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ ឯកឧត្តម​បានក្លាយ​ជាម​នុស្ស​ដំបូង​គេ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ ដែល​បាន​បង្កើត​ឲ្យ​មាន​វិស័យ​អប់រំ​សុខាភិបាល​ឯកជន​នៅ​កម្ពុជា​។​

ការខិតខំ​របស់​ឯក​ឧ​ត្ត​ម​បាន​បន្ធូរ បន្ថយ​នូវ​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​របស់​រាជ​រដ្ឋា ភិ​បាល​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន មនុស្ស​ដ៏​ចាំបាច់​ក្នុង​វិស័យ​សុខាភិបាល និង​បាន​ផ្តល់ឱកាស​ជូន​និស្សិត​រាប់ពាន់នាក់​បាន​ចូល​សិក្សា​វេជ្ជបណ្ឌិត ឱសថ​បណ្ឌិត ទន្ត​បណ្ឌិត គិលានុបដ្ឋាក ឆ្មប ក៏ដូចជា​វិស័យ​អម​វេជ្ជសាស្ត្រ​ជាច្រើន​ទៀត​។ ក្នុងពេល​ជាមួយគ្នា​នោះដែរ​ឯក ឧ​ត្ត​ម​ក៏ បានផ្តល់​នូវ​ការងារ​រាប់រយ​កន្លែង​ដល់​សាស្ត្រាចារ្យ បុគ្គលិក និង​មន្ត្រីរដ្ឋបាល​នានា​។​

ដោយ​មើលឃើញ​នូវ​សមិទ្ធផល និង​ការលះបង់​ដ៏​ធំធេង​របស់​ឯកឧត្តម យ៉ាង​ដូច្នេះហើយ ទើប​ប្រមុខ​រាជ​រដ្ឋា​-​ភិ​បាល​កម្ពុជា​បាន ទូលថ្វាយ និង​ស្នើសុំ​ព្រះករុណា​ព្រះ បាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ប្រទាន​នូវ​ឥស្សរិយយស និង​គោរមងារ​ជា សាស្ត្រា ចា​រ្យ​មហា​បរិ​ញ្ញា​ជូន​ឯកឧត្តម​បណ្ឌិត សា​បូ អូ​ហ្សា​ណូ នៅ​ថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១១​។​

ក្រៅពី​ ការព្យាយាម​អត់ធ្មត់ និង​តស៊ូ ឯកឧត្តម​សាស្ត្រាចារ្យ​មហា​បរិ​ញ្ញាប​ណ្ឌិ​ត សា​បូ អូ​ហ្សា​ណូ មាន​បុគ្គលិកលក្ខណៈ ពិសេស​គឺ​ភាព​ហ្មត់ចត់ និង​ការចងចាំ​ខ្ពស់​។ តាមរយៈ​ជំនួយការ​ផ្ទាល់​របស់​ឯក ឧ​ត្ត​ម​មួយរូប គឺ​លោក អេ​រិ​ក បាន​ឲ្យ​ដឹង ថា ឯកឧត្តម កម្រ​ប្រើ​កំណត់ត្រា​ណាស់​តែ ឯកឧត្តម​អាច​ចងចាំ​នូវ​រាល់​ព្រឹត្តិការណ៍ និង​សកម្មភាព ឬ​ឯកសារ​កាល​ប្បវត្តិ​នានា​ក្នុង​ការងារ​របស់​ឯក​ឧ​ត្ត​ម​បាន​យ៉ាង ច្បាស់​។ ឯកឧត្តម​មាន​ភាពរ​ហ័សរ​ហួន និង​ពូកែ​សម្របសម្រួល​តាម​កា​លៈ​ទេសៈ និង​សភាពការណ៍​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព​។ ឯកឧត្តម​ឆាប់​យល់ និង​ឈ្លាសវៃ​ក្នុងការ​ធ្វើការ​សម្រេចចិត្ត​ហើយ ឯកឧត្តម​មានការ​គោរព និង​កតញ្ញូ​ដ៏​ជ្រាលជ្រៅ ចំពោះ​មាតាបិតា​។​

សម្ភាស​តាម​ ទូរស័ព្ទ​ជាមួយ​វរជន​ខ្មែរ ពី​ប្រទេស​សិង្ហ​បុរី​ឯកឧត្តម បាន​សម្តែង​ភាព​ត្រេកអរ និង​មោទនភាព​ថា ក្នុងនាម​ខ្ញុំ​ជា​កូន​ខ្មែរ​មួយរូប​ខ្ញុំ​មាន​មោទន ភាព​ដ៏​ក្រៃលែង​ដែល​ត្រូវបាន​ស្ថាប័ន CMO ប្រគល់ជូន​នូវពាន​ថ្ងៃនេះ ឯកឧត្តម​មានប្រសាសន៍​បន្ថែម ថា ខ្ញុំ​សូម​ឧទ្ទិស​នូវពាន​នេះ​ជូន​ដល់​វិញ្ញាណក្ខន្ធ​ឪពុក​របស់ខ្ញុំ​គឺ​ ឯកឧត្តម អ៊ួ​ន សា​បូ បិតា​ស្ថាបនិក និង​ជា​សាកលវិទ្យាធិកា​ទី ១ នៃ​សាកល វិទ្យាល័យ​អន្តរជាតិ និង​ជូន​ចំពោះ​អ្នក​ម្តាយ គួច សេង​សាលី ដែល​បានផ្តល់ កំណើត និង​ដំបូន្មាន​ល្អ​ដល់​ខ្ញុំ តាម​បីបាច់​ថែរក្សា​ខ្ញុំ​រហូតដល់​សព្វថ្ងៃ ហើយ​ជូន​ជាពិសេស​ចំពោះ​លោកឪពុក និង​អ្នក​ម្តាយ ក្មេក​ខ្ញុំ និង​ភរិយា​ខ្ញុំ​លោក ជំទាវ អ៊ុក រ៉ា​វីន ដែល​តែងតែ​ផ្តល់​កម្លាំង ចិត្ត​ដល់​ខ្ញុំ​ដែល ជា​កត្តា​សំខាន់បំផុត​សម្រាប់​ជោគជ័យ​របស់ខ្ញុំ​។ ឯកឧត្ដម​សន្យាថា​នឹង​បន្ដ​បំពេញភារកិច្ច​ឲ្យ​ស្របតាម​ឆន្ទៈ​បិតា​របស់​ ឯកឧត្ដម ដើម្បី​ទទួលបាន​ជោគ ជ័យ​នៅ​ថ្ងៃ​អនាគត​បន្ដទៀត​។​

លោក អេ​រិ​ក ជា​ជំនួយការ​ផ្ទាល់​របស់​ឯកឧត្តម​បាន​ឲ្យ​ដឹងថា ស្ថាប័ន CMO រៀបចំ​ពិធី​ប្រគល់​ពាន​ស្នាដៃ​ឆ្នើម នេះ សម្រាប់​ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ អ្នក ស្រាវជ្រាវ​ក្នុង​វិស័យ​អប់រំ មកពី​ជាង ២០ ប្រទេស​នៅក្នុង​អាស៊ី​ជាអាទិ៍​ប្រទេស​កម្ពុជា ថៃឡង់​ដ៍ ម៉ាឡេស៊ី ភី​លី​ពី​ន បង់​ក្លា​ដេ​ស នេ​ប៉ាល់ ឥណ្ឌា ស្រីលង្កា សិង្ហ​បុរី ឡាវ វៀតណាម ប៉ា​ពួ​ញូ​វ​ហ្គី​ណេ ប៉ា​គី​ស្ថាន កូរ៉េ ជប៉ុន ចិន តៃវ៉ាន់​។​ល​។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​អាច​ចាត់ទុកថា ជា​កិត្តិយស​យ៉ាង​ធំធេង​សម្រាប់​សាកលវិទ្យាល័យ​អន្តរជាតិ​ក៏ដូចជា​ពលរដ្ឋ​ ខ្មែរ​ផងដែរ​៕ ដោយ តារា​រិ​ទ្ធ​

 

facebookgoogle_pluslinkedinmail
This entry was posted in ព័ត៌មាន & ព្រឹត្តិការណ៍. Bookmark the permalink.