ព័ត៌មានថ្មីៗ
- បុគ្គលិកនៃមន្ទីរពេទ្យ ស.អ សែនសុខ ធ្វើកម្មសិក្សានៅប្រទេសថៃ
- មហាសន្និបាតវេជ្ជសាស្រ្តអន្តរជាតិលើកទី ៤ ស្តីអំពីការព្យាបាល និងការថែទាំសុខភាពបែបទំនើប
- Medical Evacuation of Patients by Airplane
- ការពិគ្រោះជំងឺមហារីកដោយឥតគិតថ្លៃ
- មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខភ្នំពេញ និងមន្ទីរពេទ្យផាយ៉ាថៃ២បាងកកបន្តកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សេវាសុខាភិបាលនៅកម្ពុជា
-
Recent Posts
Category Archives: ព័ត៌មាន & ព្រឹត្តិការណ៍
បុគ្គលិកនៃមន្ទីរពេទ្យ ស.អ សែនសុខ ធ្វើកម្មសិក្សានៅប្រទេសថៃ
វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ ស.អ សែនសុខ និងនិស្សិតនៃសាកលវិទ្យាល័យ អន្តរជាតិ បានចុះកម្មសិក្សានៅមន្ទីរពេទ្យផាយ៉ាថៃ ២ ប្រទេសថៃចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៤។ ការចុះកម្មសិក្សាមានរយៈពេលជិត ១ សប្ដាហ៍នៅទីក្រុងបាងកកនេះ ធ្វើឡើងក្នុងគោលបំណងស្វែងយល់អំពីចំណេះដឹងបន្ថែម និងបច្ចេកទេសថ្មីៗ ដែលកំពុងប្រើប្រាស់នៅក្នុងមន្ទីរពេទ្យទំនើបខ្នាតអន្តរជាតិមួយនេះ។ វេជ្ជបណ្ឌិត និងនិស្សិតដែលចូលរួមក្នុងកម្មសិក្សានេះ បានសិក្សាស្វែងយល់លើជំនាញជាច្រើនដូចជា ផ្នែកដាក់ថ្នាំសណ្ដំ ផ្នែកវះកាត់ទូទៅ ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកតាមដានជំងឺក្រោយពេលវះកាត់រួច ផ្នែកឆ្លុះក្រពះពោះវៀន។ ល។ លើសពីនេះ អ្នកចូលរួមកម្មសិក្សាក៏បានស្វែងយល់អំពីការព្យបាល និងសម្ភារឧបករណ៍ទំនើបៗទៀតផង។ ក្រោមពីបញ្ចប់កម្មសិក្សាដោយជោគជ័យ អ្នកចូលរួមទទួលបាននូវចំណេះដឹង និងបច្ចេកទេសថ្មីដើម្បីបង្កើនលើជំនាញរបស់ខ្លួនថែមមួយកម្រិតទៀត។
Posted in ព័ត៌មាន & ព្រឹត្តិការណ៍
Leave a comment
មហាសន្និបាតវេជ្ជសាស្រ្តអន្តរជាតិលើកទី ៤ ស្តីអំពីការព្យាបាល និងការថែទាំសុខភាពបែបទំនើប
មហាសន្និបាតវេជ្ជសាស្រ្តអន្តរជាតិលើកទី ៤ ស្តីអំពីការព្យាបាល និងការថែទាំសុខភាពបែបទំនើប និងពិធីគម្រប់ខួប ១០ ឆ្នាំនៃការបង្កើតសាកលវិទ្យាល័យ អន្តរជាតិ ដែលរៀបចំដោយមហាវិទ្យាល័យវេជ្ជសាស្រ្ត និងរោគកុមារនៃសាកលវិទ្យាល័យ អន្តរជាតិ បានប្រារព្វធ្វើឡើងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ២៦ និង ២៧ ខែមេសា ឆ្នាំ ២០១៤ នៅសាកលវិទ្យាល័យ អន្តរជាតិ ដោយមានការចូលរួមពី ឯ.ឧ. យិត ស៊ុនណារ៉ា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ឯ.ឧ. សាស្រ្តាចារ្យមហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ អន្តរជាតិ លោក ទេព ណាវុធ សាកលវិទ្យាធិការរង សាកលវិទ្យាល័យ អន្តរជាតិ សាស្រ្តាចារ្យ … Continue reading
Posted in ព័ត៌មាន & ព្រឹត្តិការណ៍
Leave a comment
Medical Evacuation of Patients by Airplane
One of indications for the medical evacuation of a patient by air to another city or country is a severe disease requiring skilled or specialized long-term care or rehabilitation in any clinics or hospitals with additional medical equipment which is … Continue reading
Posted in ព័ត៌មាន & ព្រឹត្តិការណ៍
Leave a comment
ការពិគ្រោះជំងឺមហារីកដោយឥតគិតថ្លៃ
ចាប់ពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៣ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក Dr. Turobova Tatiana ធ្វើការផ្ដល់ពិគ្រោះដល់អ្នកជំងឺមហារីកកម្ពុជាចំនួនពីរពេលក្នុង១ថ្ងៃ នៅម៉ោង ១០:០០ និង ១៥:០០ ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ (លើកលែងតែថ្ងៃបុណ្យជាតិ)។ ការពិគ្រោះជំងឺធ្វើឡើងដោយមានការណាត់ជួបជាមុនតែប៉ុណ្ណោះ ដែលអ្នកជំងឺអាចទាក់ទងបាននៅឯតុផ្ដល់ព័ត៌មាន។ ណាត់ជួបតាមរយៈលេខទូរស័ព្ទ ០២៣ ៨៨៣ ៧១២, ០២៣ ៨៨៣ ៧១៣ (មិនគិតថ្លៃចំពោះការពិគ្រោះជំងឺ។ ការចំណាយផ្សេងៗដូចជា ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ ការពិនិត្យនៅផ្នែកថតឆ្លុះ និងការព្យាបាល គឺជាការរ៉ាប់រងរបស់អ្នកជំងឺ។)
Posted in ព័ត៌មាន & ព្រឹត្តិការណ៍
Comments Off on ការពិគ្រោះជំងឺមហារីកដោយឥតគិតថ្លៃ
មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខភ្នំពេញ និងមន្ទីរពេទ្យផាយ៉ាថៃ២បាងកកបន្តកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សេវាសុខាភិបាលនៅកម្ពុជា
បាងកក៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះ ប្រតិភូមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខដែលដឹកនាំដោយលោកជំទាវ អ៊ុក រ៉ាវីន បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការមួយ ក្នុងគោលបំណងដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យសាកលវិទ្យាល័យអន្តជាតិសែនសុខ និងមន្ទីរពេទ្យផាយ៉ាថៃ២ ដើម្បីលើកកម្ពស់សេវាសុខាភិបាលនៅកម្ពុជា។ Continue reading
Posted in ព័ត៌មាន & ព្រឹត្តិការណ៍
Comments Off on មន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខភ្នំពេញ និងមន្ទីរពេទ្យផាយ៉ាថៃ២បាងកកបន្តកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សេវាសុខាភិបាលនៅកម្ពុជា