ចាប់ពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៣ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីក Dr. Turobova Tatiana ធ្វើការផ្ដល់ពិគ្រោះដល់អ្នកជំងឺមហារីកកម្ពុជាចំនួនពីរពេលក្នុង១ថ្ងៃ នៅម៉ោង ១០:០០ និង ១៥:០០ ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ (លើកលែងតែថ្ងៃបុណ្យជាតិ)។
ការពិគ្រោះជំងឺធ្វើឡើងដោយមានការណាត់ជួបជាមុនតែប៉ុណ្ណោះ ដែលអ្នកជំងឺអាចទាក់ទងបាននៅឯតុផ្ដល់ព័ត៌មាន។
ណាត់ជួបតាមរយៈលេខទូរស័ព្ទ ០២៣ ៨៨៣ ៧១២, ០២៣ ៨៨៣ ៧១៣
(មិនគិតថ្លៃចំពោះការពិគ្រោះជំងឺ។ ការចំណាយផ្សេងៗដូចជា ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ ការពិនិត្យនៅផ្នែកថតឆ្លុះ និងការព្យាបាល គឺជាការរ៉ាប់រងរបស់អ្នកជំងឺ។)