ភ្នំពេញ ៖ ដោយមានកិច្ចសហការជាមួយសាកលវិទ្យាល័យ អន្តរជាតិ ដែលកំពុងឈានមុខគេ ក្នុងការបណ្តុះបណ្តាលជំនាញសុខភាពសាធារណៈ នៅក្នុងប្រទេសកម្ពុជាក្រុមហ៊ុន VBright Pharma Import Export បានរៀបចំសិក្ខាសាលា ស្តីពីផលិតផលអាហារូបត្ថម្ភធម្មជាតិជួយបង្ការ និងព្យាបាលជំងឺមួយចំនួនជាប្រភេទជំងរ៉ាំរ៉ៃ ដោយមានការចូលរួមពីក្រុមនិស្សិតជាង ២០០ នាក់ កាលពីរសៀលថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១២ នេះ ដើម្បីជាការចែករម្លែកព័ត៌មានដ៏មានតម្លៃពាក់ព័ន្ធការថែរក្សាសុខភាព ចំពោះអ្នកជាទីស្រឡាញ់ក្នុងចង្កោមគ្រួសារខ្មែរ។
លោក អេឌី ជា ជនជាតិសិង្ហបុរី និងជានាយកគ្រប់គ្រងផលិតផលធម្មជាតិគីណា ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានធ្វើបទបង្ហាញក្នុងសិក្ខាសាលានោះថា គីណា ជាផលិតផលធម្មជាតិជួយប្រព័ន្ធការពារសុខភាពអ្នកជំងឺទឹកនោមផ្អែម លើសឈាម រលាកនិងក្រិនថ្លើម របេងសួត ជំងឺមហារីក និងជំងឺទូទៅឯទៀត ដែលនាំចូលមកកម្ពុជាដោយក្រុមហ៊ុន VBright Pharma Import Export ។ ផលិតផលគីណាប្រើសម្រាប់ជំនួយដល់សុខភាពរាងកាយទាំងមូលអាចប្រើប្រាស់រួមជាមួយឱសថគ្រប់ប្រភេទ នៃវេជ្ជបញ្ជា ដោយមិនមានប្រតិកម្មរវាងគ្នា និងគ្នានោះទេ ហើយផលិតផលនេះ ត្រូវបានផលិតនៅប្រទេសអាហ្វ្រិកខាងត្បូង ដោយរោងចក្រដែលគោរពតាមស្តង់ដាត្រឹមត្រូវ។
លោក អេឌី បានបន្តថា ផលិតផលធម្មជាតិគីណា គឺជាក្តីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺទឹកនោមផ្អែម ព្រោះផលិតផលនេះបាននាំចូលជាលើកដំបូងមកកម្ពុជា ដើម្បីជួយឲ្យគេមានភាពស្រស់ថ្លាក្នុងជីវិត បន្ទាប់ពីជួបនូវជំងឺរ៉ាំរ៉ៃបំផ្លាញដល់ប្រព័ន្ធការពាររាងកាយឲ្យចុះខ្សោយ។ លោក អេឌី បានបញ្ជាក់ថា គីណា គឺជាផលិតផលដែលបង្កើតពីការស្រាវជ្រាវដ៏ទំនើបក្នុងវិស័យសុខាភិបាល ប្រើប្រាស់ដើម្បីជំនួយកោសិកានៃប្រព័ន្ធការពាររាងកាយ អ្នកជំងឺទឹកនោមផ្អែម ថ្លើមប្រភេទបេ ឬសេ និងជំងឺជាង២០០ប្រភេទទៀតទាក់ទងនឹងប្រព័ន្ធការពារចុះខ្សោយ។
លោកបានបញ្ជាក់ថា ៖ « ផលិតផលនេះមានមុខងារ ៣ សំខាន់ ទី ១- ជំនួយកោសិកានៃប្រព័ន្ធការពាររាងកាយ ទី២-ជួយឲ្យកោសិកាខួរឆ្អឹងផលិតគ្រាប់ឈាមគ្រប់ប្រភេទ និងប្លាកែតឲ្យមានតុល្យភាព ទី ៣- មានលទ្ធភាពប្រឆាំងនឹងបញ្ហារលាកនានា សាច់ដុំ សន្លាក់ និងសរីរាង្គខាងក្នុងដូចជា តម្រងនោម ប្រូស្តាត សួត ទងសួត…។ល។ គីណាត្រូវបានក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា ចុះហត្ថលេខាទទួលស្គាល់ ជាផ្លូវការកាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១០ និងបានដាក់ឲ្យធ្វើអាជីវកម្មផងដែរបន្ទាប់ពីមានការត្រួតពិនិត្យត្រឹមត្រូវពីគុណភាព និងសារប្រយោជន៍សម្រាប់ការព្យាបាល។
ឱសថការីនៃឱសថស្ថានមួយចំនួនក៏បានទទួលស្គាល់ថា ផលិតផលធម្មជាតិគីណា តាំងពីនាំចូលកម្ពុជា មានអតិថិជនមិនតិចទេ ដែលទទួលស្គាល់ពីប្រសិទ្ធភាព ព្រោះកន្លងមកអ្នកជំងឺទឹកនោមផ្អែម ក្រោយពីបានប្រើប្រាស់ផលិតផលនេះរួចមក កម្រិតជាតិស្ករបានថយចុះជាង ៩០ ភាគរយ។ មានការរម្លឹកថា គ្រប់គ្នាអាចប្រើ គីណា បានទាំងអស់ទាំងទារកទើបនឹងកើត រួមទាំងអ្នកកើតជំងឺរុំារ៉ៃក៏ប្រើបាន ព្រោះ គីណា ផលិតឡើង ដើម្បីជួយទ្រទ្រង់ប្រព័ន្ធការពាររាងកាយហើយ ដើម្បីចៀសវាងនូវផលិតផលក្លែងក្លាយ គីណា មានដាក់លក់នៅឱសថស្ថានធំៗ ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ជាពិសេសមានដាក់លក់នៅមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ ជាមន្ទីរពេទ្យដ៏ទំនើបការព្យាបាលមានកម្រិតស្តង់ដារអន្តរជាតិផងដែរ។
ក្នុងចំណោអ្នកជំងឺជាច្រើនធ្លាប់មានជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែមបានលើកឡើងថា បន្ទាប់ពីបានប្រើប្រើផលិតផលធម្មជាតិ គីណា តាមបញ្ជាគ្រូពេទ្យ ដោយប្រើ ១ ថ្ងៃ ៣ ដង ១០ តំណក់ ស្រាប់តែជាតិស្ករក្នុងឈាម ក៏ថយចុះមកកម្រិតធម្មតា។ ផលិតផលធម្មជាតិគីណា ១ ដប មានតម្លៃ ៨៥ដុល្លារ គឺវាអាចថ្លៃបន្តិចមែន ប៉ុន្តែនៅពេលបានប្រើហើយមានប្រសិទ្ធភាពបែបនេះគ្រប់ៗ គ្នាយល់ថា ផលិតផលធម្មជាតិ គីណា មានតម្លៃសមរម្យប្រើហើយមិនខុសបំណងនោះទេ៕