បាងកក៖ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣កន្លងទៅនេះ ប្រតិភូមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខដែលដឹកនាំដោយលោកជំទាវ អ៊ុក រ៉ាវីន បានធ្វើដំណើរទស្សនកិច្ចជាផ្លូវការមួយ ក្នុងគោលបំណងដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងមន្ទីរពេទ្យសាកលវិទ្យាល័យអន្តជាតិសែនសុខ និងមន្ទីរពេទ្យផាយ៉ាថៃ២ ដើម្បីលើកកម្ពស់សេវាសុខាភិបាលនៅកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ឃើញថាមន្ទីរពេទ្យផាយ៉ាថៃមានការទទួលរាក់ទាក់ក៏ដូចជាផ្ដល់នូវភាពកក់ក្ដៅជាមួយនឹងការចងមេត្រីភាពដ៏រឹងមាំជាមួយមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិសែនសុខ។ ភាគីទាំងពីរបានបន្តកិច្ចសហប្រតិបត្តិការដោយផ្ដោតទៅលើចំណុចសំខាន់ៗដូចខាងក្រោម៖
១. ផ្លាស់ប្ដូរសាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវ
២.បណ្ដុះបណ្ដាលរយៈពេលខ្លី ឬកម្មវិធីអ្នកអង្កេតការណ៍សម្រាប់វេជ្ជបណ្ឌិតឯកទេស គិលានុបដ្ឋាក អ្នកបច្ចេកទេស អ្នកផ្ដល់សេវាសុខភាព (កម្មវិធីហ្វឹកហ្វឺនអ្នកមិនមែនជាគិលានុបដ្ឋាក) និងអ្នកជំនាញក្នុងផ្នែកវេជ្ជសាស្ត្រផ្សេងទៀត។
៣. កម្មវិធីកម្មសិក្សារបស់និស្សិតវេជ្ជសាស្ត្រ
៤. បញ្ជូនអ្នកជំងឺសម្រាប់សេវាវេជ្ជសាស្ត្រ និងការព្យាបាលទៅមន្ទីរពេទ្យអន្តរជាតិផាយ៉ាថៃ២ ឬសាខាមន្ទីរពេទ្យ
៥. រៀបចំការស្រាវជ្រាវ ការប្រជុំ និងសិក្ខាសាលារួមគ្នា
៦. ការផ្លាស់ប្ដូរឯកសារ សម្ភារៈស្រាវជ្រាវ ការបោះពុម្ពផ្សាយ និងព័ត៌មានក្នុងផ្នែកដែលមានចំណាប់អារម្មណ៍ដូចគ្នា។
៧. សកម្មភាពដទៃទៀតដែលជាប្រយោជន៍រួមដល់ភាគីទាំងពីរ។