រថយន្តសង្គ្រោះបន្ទាន់មានបំពាក់ដោយឧបករណ៍ទំនើបទាន់សម័យ។ រថយន្តសង្គ្រោះបន្ទាន់គឺជាយានយន្តដែលប្រើដើម្បីនាំមកនូវការថែទាំវេជ្ជសាស្រ្តដល់អ្នកជំងឺនៅក្រៅមន្ទីរពេទ្យ ឬដើម្បីដឹកអ្នកជំងឺទៅមន្ទីរពេទ្យសម្រាប់ការថែទាំ ការតាមដាន និងការធ្វើតេស្តបន្ថែមទៀត។ SSIUH មានរថយន្តសង្គ្រោះបន្ទាន់ ៣ គ្រឿងដែលផ្តល់នូវការថែទាំអ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរ ឬរបួស។ រថយន្តសង្គ្រោះគឺអាចរកបាននៅក្នុងករណីនៃការសង្គ្រោះបន្ទាន់ និងការជម្លៀសអ្នកជំងឺ។ រថយន្តសង្គ្រោះត្រូវបានបំពាក់ដោយឧបករណ៍ដែលមានគុណភាពខ្ពស់ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ជាអតិបរមាដល់អ្នកជំងឺ។ រថយន្តសង្គ្រោះត្រូវបាននាំចូលមកពីប្រទេសជប៉ុន និងកូរ៉េខាងត្បូង។ ចំពោះតម្លៃនៃសេវារថយន្តសង្គ្រោះបន្ទាន់គឺត្រូវបានកំណត់យ៉ាងទាបបំផុត ដែលកត្តាចាំបាច់សម្រាប់ពលរដ្ឋរស់នៅតាមបណ្ដារខេត្ត។